ឯកឧត្តម គួច ចំរើន ចុះពិនិត្យ និងជំរុញការពន្លឿនការស្ថាបនាផ្លូវតភ្ជាប់ទៅផ្លូវប្រលានយន្តហោះថ្មី នៅក្រុងតាខ្មៅ

ឯកឧត្តម គួច ចំរើន ចុះពិនិត្យ និងជំរុញការពន្លឿនការស្ថាបនាផ្លូវតភ្ជាប់ទៅផ្លូវប្រលានយន្តហោះថ្មី នៅក្រុងតាខ្មៅ
ខេត្តកណ្តាល៖  រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យការស្ថាបនាផ្លូវក្រុងមួយខ្សែ បំបែកចេញពីផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រ ១៥+៣៧០ តភ្ជាប់ទៅផ្លូវប្រលានយន្តហោះថ្មី ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ផ្លូវនេះមានប្រវែង ១.១០០ម៉ែត្រ ទទឹង ១២,៥ម៉ែត្រ ក្រាលកៅស៊ូ AC ព្រមទាំងស្ថាបនាលូប្រអប់ គូសគំនូសចរាចរណ៍ និងបំពាក់បរិក្ខារផ្លូវថ្នល់។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់លើគុណភាពសំណង់ និងពន្លឿនការងារឱ្យបានតាមផែនការ។

លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឱ្យដឹងថា គម្រោងនេះសម្រេចបានប្រមាណ ៩០% ហើយ គ្រោងនឹងបញ្ចប់នាពេលខាងមុខ។