នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LASED III បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៦៤២ គ្រួសារ នៅទីតាំងដីសម្បទានសង្គមកិច្ច ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សូមគូសបញ្ជាក់ថា បងប្អូនទាំង ៦៤២ គ្រួសារនេះ បានទទួលដីសម្បទានសង្គមកិច្ចតាមរយៈគម្រោង LASED II និងបានចូលតាំងលំនៅ នៅលើទីតាំងនេះចាប់តាំងពី ខែកុម្ភៈ ឆ្នាំ២០២០ មក។
