គេហទំព័រ​ អេសឌីអេសខេ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹងនាំក្រុមការងារ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន​ជូន​ដល់​ លោក​​​​​​​​ លី អូន អតីត​​​យោធិនចូលសោធននិវត្តន៍ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…
ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹងនាំក្រុមការងារ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន​ជូន​ដល់​ លោក​​​​​​​​ លី អូន អតីត​​​យោធិនចូលសោធននិវត្តន៍ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…

កំពង់ស្ពឺ៖ដោយ​អនុវត្តតាមបទបញ្ជា​និង​ការ​ចង្អុល​បង្ហាញ​តម្រង់​ទិស​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍ សៅ សុខា​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​ នៅ​ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០៩.៣០នាទីព្រឹក​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានដឹងនាំក្រុមការងារ​កងរាជ​អាវុធហត្ថ​ខេត្ត​ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូន​ដល់​ លោក​​​​​​​​ លី អូន អតីតយោធិនចូលសោធននិវត្តន៍ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ក្នុង​ឱកាស​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ – ៩វិច្ឆិកា ២០២៦។

ក្នុងពិធីនោះដែរ លោកឧត្ដមសេនីយ៍ ម៉េង ស្រ៊ុន ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ នឹករលឹក កោតសរសើរចំពោះ​ លោក​​​​​​​​ លី អូន ដែលបានខិតខំតស៊ូប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្ត ទាំងយប់ថ្ងៃ ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​នាពេលកន្លងមក ក្នុងបុព្វហេតុជាតិមាតុភូមិ និងបានជូនពរឲ្យសុខភាពល្អបរិបូណ៍ កម្លាំងពលាំងមាំមួន ប្រកបដោយសេចក្តីសុខ សុភមង្គល គ្រប់ពេលវេលាក្នុងក្រុមគ្រួសារ។ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនោះ លោកឧត្ដមសេនីយ៍ត្រី​​​​​​​​​ ម៉េង ស្រ៊ុន ក៏បានផ្សព្វផ្សាយនូវសារជូនពរ របស់ឯកឧត្ដមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេរភូមិន្ទ នាឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) ផងដែរ។

ជា​ទឹកចិត្ត​សប្បុរសធម៌របស់​លោកឧត្តម​សេនីយ៍ត្រី​​ ម៉េង​ ស្រ៊ុន​ បានឧបត្ថម្ភជាថវិកានិងសម្ភារៈ​គ្រឿង​ឧបភោគបរិភោគរួម​មាន​÷ថវិកា ១០០,០០០៛,អង្ករ ១បាវ(១៥០គីឡូ),ទឹកសុទ្ធ ២កេស,ភេសជ្ជៈ ១កេស,មី១កេស,ទឹកត្រី១យួរ,ទឹកស៉ីអ៉ីវ១យួរ និងត្រីខ៣យួរ។

លោក​ លី អូន និងក្រុមគ្រួសារ ក៏បានសំដែងនូវទឹកចិត្តរំភើបរីករាយ និងអំណរអរគុណ ជូនពរដល់ប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់ជាន់ថ្នាក់ និងលោកឧត្ដមសេនីយ៍ មេបញ្ជាការ ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថទាំងអស់ សូមឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕