រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ដើម្បីធ្វើដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព។
ពិធីនេះរៀបចំឡើងក្នុងឱកាសជូនដំណើរយុវជនដែលត្រូវចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីទទួលការហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញយោធា ស្របតាមការកំណត់របស់កងទ័ព៕

