តាកែវ៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពាលី ដើម្បីសុំសេចក្តីសុខ និងភាពរលូនក្នុងការរៀបចំប្រារព្ធពិធីបុណ្យអុំទូកថ្នាក់ខេត្ត នៅមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការ អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងប្រធាន និងអនុប្រធានមន្ទីរ ស្ថាប័នជំនាញជុំវិញខេត្តជាច្រើនរូប។
ការរៀបចំពិធីសែនក្រុងពាលីនេះ គឺជាជំហានត្រៀមរៀបចំសម្រាប់ពិធីបុណ្យអុំទូកថ្នាក់ខេត្ត ដែលជាព្រឹត្តិការណ៍ប្រពៃណីវប្បធម៌ដ៏សំខាន់មួយ ដើម្បីចូលរួមថែរក្សា និងលើកតម្កើងប្រពៃណីជាតិ ព្រមទាំងបង្កើតឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ និងជួបជុំគ្នាក្នុងបរិយាកាសសាមគ្គីភាព៕

