ភ្នំពេញ៖ ក្នុងឱកាសដ៏វិសេសវិសាលនៃព្រះរាជពិធីខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ គម្រប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមក្រាបបង្គំទូលថ្វាយព្រះពរជ័យសិរីមង្គលថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យ ថ្វាយព្រះអង្គឱ្យទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។
២៩ តុលា ២០០៤ – ២៩ តុលា ២០២៦

