លោកយាយ នៅ ឃាង អាយុ៧៣ឆ្នាំ រស់នៅភូមិ ឈូក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោកយាយមានជំងឺក្អក និងណែនទ្រូង មានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ត្រូវបានក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ធំ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់លោកយាយដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព។
ក្រោយព្យាបាលបានធូរស្រាល និងបានត្រលប់ទៅផ្ទះវិញ លោកយាយបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕

