ខេត្តកំពត៖ នាព្រឹក ថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងដាក់ចេញទិសដៅអនុវត្តការងារបន្ត ព្រមទាំងប្រកាសសមាសភាពក្រុមការងារចុះជួយក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានក្រុង/ស្រុក និងក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានក្រុង/ស្រុក នៅស្នាក់ការគណបក្សស្រុកឈូក ខេត្តកំពត។
កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារចលនាកសាងសមាជិកគណបក្សថ្នាក់ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងមន្ត្រីគណៈកម្មាធិការគណបក្សស្រុកឈូក ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងពង្រឹងកិច្ចសហការជាមួយគណបក្សមូលដ្ឋានឱ្យមានភាពស្អិតរមួត ដើម្បីអនុវត្តការកសាងសមាជិកគណបក្សនៅមូលដ្ឋានឱ្យទទួលបាននូវលទ្ធផលកាន់តែប្រសើរឡើង។


