ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ នៃមរណភាពឪពុករបស់ឯកឧត្តម ទី ប៊ុនថេង។
ពិធីបុណ្យនេះបានរៀបចំឡើងនៅភូមិ៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយជាទីបំផុតជាមួយ ឯកឧត្តម ទី ប៊ុនថេង និងក្រុមគ្រួសារ ព្រមទាំងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
