ឯកឧត្តម ភឺន ផល្លា ចេញសារគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុរបស់ សម្តេច នាថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦

ឯកឧត្តម ភឺន ផល្លា ចេញសារគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុរបស់ សម្តេច នាថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦
ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត សូមសម្តែងនូវអំណរសាទរដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរសម្តេច សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ប្រាជ្ញាញាណភ្លឺថ្លា និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងគ្រប់ភារកិច្ច។
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
សូមសម្តេច និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ សុភមង្គល សិរីមង្គល និងវិបុលសុខគ្រប់ប្រការ ព្រមទាំងសូមពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ប្រសិទ្ធពរជ័យជូនសម្តេចជានិច្ចនិរន្តរ៍។
សូមគោរពជូនពរដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ និងមនោសញ្ចេតនាដ៏ស្មោះស្ម័គ្របំផុត!