កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងស្តុកឥវ៉ាន់ នៅខណ្ឌមានជ័យ

នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ដែលបានឆាបឆេះឃ្លាំងស្តុកឥវ៉ាន់ ស្ថិតនៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងសកម្មភាពនេះ កម្លាំងកងរាជអាវុធហត្ថបានចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសង្គ្រោះ អន្តរាគមន៍ និងទប់ស្កាត់ការរាលដាលនៃអគ្គិភ័យ ព្រមទាំងការពារសុវត្ថិភាពប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនៅតំបន់កើតហេតុ។

សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងការត្រៀមលក្ខណៈរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការចូលរួមសង្គ្រោះប្រជាពលរដ្ឋ និងឆ្លើយតបចំពោះគ្រោះអាសន្ននានា ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។