គេហទំព័រ​ អេសឌីអេសខេ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំ​ក្រុមការងារកងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចុះសួរសុខទុក្ខវីរៈកងទ័ព​ លោកពលបាលឯក ម៉ម ធឿន បម្រើការនៅអង្គភាពកងពលតូចអន្តរាគមន៍លេខ១ ឈរជើងសមរភូមិជួរមុខទិសតាថាវ ខេត្តព្រះវិហារ ដែលបានត្រឡប់មកផ្ទះដើម្បីថែទាំសុខភាព…
ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំ​ក្រុមការងារកងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចុះសួរសុខទុក្ខវីរៈកងទ័ព​ លោកពលបាលឯក ម៉ម ធឿន បម្រើការនៅអង្គភាពកងពលតូចអន្តរាគមន៍លេខ១ ឈរជើងសមរភូមិជួរមុខទិសតាថាវ ខេត្តព្រះវិហារ ដែលបានត្រឡប់មកផ្ទះដើម្បីថែទាំសុខភាព…

កំពង់ស្ពឺ៖នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ កង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំ​ក្រុមការងារកងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ និង​ការចូលរួម​យ៉ាង​សកម្មភាព​ពីក្រុមការងារសហភាព​សហព័ន្ធយុវជន កម្ពុជាខេត្ត​កំពង់ស្ពឺ​ រួមនិងអ្នកកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា​ បន្តចុះសួរសុខទុក្ខវីរៈកងទ័ព​ លោកពលបាលឯក ម៉ម ធឿន បម្រើការនៅអង្គភាពកងពលតូចអន្តរាគមន៍លេខ១ ឈរជើងសមរភូមិជួរមុខទិសតាថាវ ខេត្តព្រះវិហារ ដែលបានត្រឡបមកផ្ទះដើម្បីថែទាំសុខភាពនៅគេហដ្ឋានក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

នាឱកាសនោះសួរសុខទុក្ខនោះផងដែរ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន បាន​សំណេះសំណាល​និងជូនពរឲ្យគាត់បានឆាប់ជាសះស្បើយ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ ផងដែរ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈ​កងទ័ព​នៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា​ទាំងមូល។

ជាទឹកចិត្តក្រោមស្មារតីមនុស្សធម៏ លោកវរសេនីយ៍ឯកភូឌី សាឌីន ក៏បាននាំយកនូវថវិកា​​រួមនឹងសម្ភារៈ​គ្រឿងឧបភោគបរិភោគមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជូនដល់គាត់និងគ្រួសារផងដែរ រួមមាន៖ថវិកាចំនួន ២០០,០០០៛,អង្ករ៣បាវ,មី ៣កេះ, ទឹកសុទ្ធ ៣កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ​​​ និងត្រីខ ៣យួរថែមទៀតផង៕