គេហទំព័រ​ អេសឌីអេសខេ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំ​ក្រុមការងារកងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ចុះសួរសុខទុក្ខវីរៈកងទ័ព​ លោកវរសេនីយ៍ត្រី ប៉ិច អាង អង្គភាពកងពលតូចអន្តរាគមន៍លេខ១ ឈរជើងទិសតាថាវ ខេត្តព្រះវិហារ ដែលបានត្រឡបមកផ្ទះដើម្បីថែទាំសុខភាព…
ព័ត៌មានជាតិ

កំពង់ស្ពឺ៖នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ កង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យលោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំ​ក្រុមការងារកងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ និង​ការចូលរួម​យ៉ាង​សកម្មភាព​ពីក្រុមការងារសហភាព​សហព័ន្ធយុវជន កម្ពុជាខេត្ត​កំពង់ស្ពឺ​ រួមនិងអ្នកកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខវីរៈកងទ័ព​ លោកវរសេនីយ៍ត្រី ប៉ិច អាង អង្គភាពកងពលតូចអន្តរាគមន៍លេខ១ ឈរជើងទិសតាថាវ ខេត្តព្រះវិហារ ដែលបានត្រឡបមកផ្ទះដើម្បីថែទាំសុខភាព។

នាឱកាសនោះសួរសុខទុក្ខនោះផងដែរ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន បាន​សំណេះសំណាល​និងជូនពរឲ្យគាត់បានឆាប់ជាសះស្បើយ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ ផងដែរ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈ​កងទ័ព​នៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា​ទាំងមូល៕

ក្រៅពីសួរសុខទុក្ខ លោកវរសេនីយ៍ឯក​ ភូឌី សាឌីន ក៏បាននាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់គាត់និងគ្រួសាររួមមាន៖ ថវិកា ២០០,០០០៛,អង្ករ ៣បាវ,មី ៣កេះ,ទឹកសុទ្ធ ៣កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ​​ និងត្រីខ៣យួរថែមទៀតផង។