មហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដ៏ធំប្រចាំឆ្នាំ ប្រារព្ធឡើងដំណាលគ្នាស្របពេលតែមួយ ក្នុងខេត្តចំនួន៥
នាព្រឹកថ្ងៃទី១៤ កញ្ញា ២០២៤ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានប្រារព្ធមហាព្រឹត្តិការណ៍វីតាល់ «គរុកតញ្ញុតា» ដែលជាព្រឹត្តិការណ៍សង្គមសប្បុរសធម៌ដ៏ថ្មីស្រឡាង ផ្តួចផ្តើមឡើងដោយមូលនិធិ២៥រៀល ក្រោមវត្តមាននៃការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម មូល វិចិត្រ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងលោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ចក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត ភ្ញៀវកិត្តិយស ដៃគូអាជីវកម្មវីតាល់ បុគ្គលិកវីតាល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និងអ្នកស្ម័គ្រចិត្តទាំងអស់ប្រមាណ ៤០០នាក់។ «គរុកតញ្ញុតា» គឺជាព្រឹត្តិការណ៍រំឭកគុណគ្រូដ៏ធំប្រចាំឆ្នាំ ផ្តួចផ្តើមឡើងដោយ មូលនិធិ២៥រៀល វីតាល់…



