គេហទំព័រ​ អេសឌីអេសខេ

Day: September 8, 2024

ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ ដឹកនាំក្រុមការងារ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សខេត្តស្ទឹងត្រែង ចំនួន៨០រូប មកពីគណបក្សប្រឆាំងនានា
ព័ត៌មានជាតិ

ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ ដឹកនាំក្រុមការងារ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សខេត្តស្ទឹងត្រែង ចំនួន៨០រូប មកពីគណបក្សប្រឆាំងនានា

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី ខេត្ត និង ឯកឧត្តម ភឺន ផល្លា

អំពើហិង្សានៅក្នុងកាស៊ីណូយ៉ុងយ័ន្ត ដោយការវាយតប់គ្នារវាងមេការនិងអ្នកចូលទៅលេងមាន់ជល់ក្នុងកាស៊ីណូ
សន្តិសុខសង្គម

អំពើហិង្សានៅក្នុងកាស៊ីណូយ៉ុងយ័ន្ត ដោយការវាយតប់គ្នារវាងមេការនិងអ្នកចូលទៅលេងមាន់ជល់ក្នុងកាស៊ីណូ

ខេត្តកណ្តាល÷ សេចក្តីរាយការណ៍បានឲ្យដឹងថា កាស៊ីណូមួយកន្លែងឈ្មោះយ៉ុងយ័ន្តមានទីតាំងឋិតនៅ ភូមិសំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលមានល្បែង ស៊ីសងច្រើនប្រភេទរួមទាំងមាន់ជល់នៅក្នុងនោះផង កំពុងបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង ថ្មីៗនេះមានសេចក្តីរាយការណ៍ អំពីការកើតមានអំពើហិង្សានៅក្នុងកាស៊ីណូយ៉ុងយ័ន្ត ដោយការវាយតប់គ្នារវាងមេការនិងអ្នកចូលទៅលេងមាន់ជល់ក្នុងកាស៊ីណូនោះ។ ប្រភពបានឱ្យដឹងថា ជនបង្កគឺជាម្ចាស់សង្វៀនឈ្មោះណាក់ ហើយជនរងគ្រោះឈ្មោះ ប្រេស៊ីល ត្រូវបានម្ចាស់សង្វៀន វាយបណ្ដាលឲ្យសន្លប់ឈឹងនៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ។ ករណីហិង្សានេះហាក់ដូចជាមិនបានការយកចិត្តទុកដាក់ដោះស្រាយយ៉ាងណានោះឡើយ ពីព្រោះទំនងជាការស៊ីណូមានឯករាជ្យភាពដែលអាជ្ញាធរមានសមត្ថកិច្ចមិនអាចចូលបាន។ អធិបតេយ្យភាពដែលប្រកបដោយភាពអាណាធិបតេយ្យនេះ មិនគួរអាជ្ញាធរខេត្តកណ្ដាលមើលរំលងនោះឡើយ។ ប្រភពបានឱ្យដឹងថា ជនដែលចូលទៅលេងជល់មាន់នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ គឺភាគច្រើនជាជនជាតិវៀតណាមនិងខ្មែរ។ ពួកគេសប្បាយស្រែករីករាយហ៊ោរកញ្ជ្រៀវលាន់កងរំពង បើទោះបីជាអ្នកចូលលេងជាជន ជាតិខ្មែរទាំងនោះខុសច្បាប់ក៏ដោយ ។ ពួកគេភ្នាល់ដាក់ លុយតម្លៃរាប់រយដុល្លារឬរាប់ពាន់,រាប់ម៉ឺនដុល្លារក្នុងមាន់មួយគូៗ។ តើទង្វើទាំងនេះអាជ្ញាធរមានសមត្ថកិច្ច ខេត្តកណ្ដាលមិនដឹងទេឬ? បើតាមការវាយតម្លៃពីប្រជាពល រដ្ឋរស់នៅតំបន់នោះអះអាងថា អាជ្ញាធរមានសមត្ថកិច្ចសុទ្ធតែដឹងអំពីសង្វៀនជល់មាន់ក្នុងការស៊ីណូយ៉ុងយ័ន្តនោះ ប៉ុន្តែគេមិនចាត់វិធានការក៏ព្រោះតែវាជាបញ្ហាផល ប្រយោជន៍។ ផលប្រយោជន៍ត្រូវបានចែករំលែកយ៉ាងក្រាស់ក្រែលដល់អាជ្ញាធរមានសមត្ថកិច្ចខេត្តកណ្ដាល។…