រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត គម្រប់ ១០២ ព្រះវស្សា។
ព្រះរាជពិធីត្រូវបានរៀបចំធ្វើឡើងនៅមហាកុដិ វត្តបទុមវតីរាជវរារាម នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦នេះ។ ព្រះរាជពិធីនេះ ក៏មានការយាង និងនិមន្តពីសម្តេចព្រះសង្ឃនាយក នាយករង និងព្រះសង្ឃជាច្រើនអង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងយាយជី តាជីជាច្រើនរូបផ្សេងទៀត។

