រាជធានីភ្នំពេញ÷ ទីតាំងប្រើប្រាស់សារធាតុញៀនកំពុងតែបើកទទួលភ្ញៀវក្នុងក្លឹប (MT) Night Club យ៉ាងសប្បាយស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ទល់មុខកោះពេជ្រ) បានកំពុងតែលួចលាក់បើកទទួលភ្ញៀវចូលលេងយ៉ាងកគ្រឹកកគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹងទៅវិញ។
យោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើងទទួលបាន ពីទីតាំងដែលបានលួចលាក់ប្រើប្រាស់សារធាតុញៀន សូម លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលចំការមន និងលោកវីរៈសេនីយ៍ទោ ហួរ ម៉េងហួន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផងទាន ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសរក្សានៅពាក្យស្លោក ភូមិ/សង្កាត់ មានសុវត្ថិភាព គ្មានអំពើឆក់, ប្លន់ និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យមន្ត្រីថ្នាក់ក្រោមអនុវត្តន៏ ។
យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា÷ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សូមបញ្ជាក់ឡើងវិញបន្ថែមទៀតថា÷ ទីតាំងដែលមានឈ្មោះថា (MT) Night Club ជាកន្លែងសម្រាប់ទទួលភ្ញៀវឲ្យចូលមកសប្បាយជារៀងរាល់រាត្រី ដោយគិតរហូតដល់ពេលនេះគឺ ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ។
បើទោះជាយ៉ាងណាក៏ដោយសម្រាប់សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងមានជំនឿជឿជាក់ថា÷ សូម លោក លៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និង លោកវីរៈសេនីយ៍ទោ ហួរ ម៉េងហួន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នឹងចាត់វិធានការដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងសន្តិសុខ សុវត្ថិភាព និងសុខមាលភាព។
ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ។ សូមអគុណ ៕







