គេហទំព័រ​ អេសឌីអេសខេ

អធិការដ្ឋាននគរបាលខណ្ឌកំបូល ថ្លែងអំណរគុណ ឯកឧត្ដម ភឺន ផល្លា  ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ដែលបានឧបត្ថម្ភរថយន្ត០១គ្រឿង និងម៉ូតូ០១គ្រឿង ព្រមទាំងថវិកា១លានរៀល
ព័ត៌មានជាតិ

អធិការដ្ឋាននគរបាលខណ្ឌកំបូល ថ្លែងអំណរគុណ ឯកឧត្ដម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ដែលបានឧបត្ថម្ភរថយន្ត០១គ្រឿង និងម៉ូតូ០១គ្រឿង ព្រមទាំងថវិកា១លានរៀល

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ បានចេញលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្ដម ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត ដែលបានឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួនដូចខាងក្រោម៖

១-រថយន្តចំនួន ០១គ្រឿង ម៉ាក Nissan Navara ស៊េរីឆ្នាំ២០១៩
២-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដា C125 ស៊េរីឆ្នាំ២០២៤
៣-ថវិកាចំនួន ១,០០០,០០០៛(មួយលានរៀល)
ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល សម្រាប់ប្រើប្រាស់តាមតម្រូវការក្នុងអង្គភាព។
សូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបតែសេចក្ដីសុខ ជោគជ័យគ្រប់ភារកិច្ច និងប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕