កំពង់ស្ពឺ៖នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារជំនាញ កសាងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅសាលប្រជុំមេបញ្ជាការ។
កិច្ចប្រជុំនេះមានអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ,មេបញ្ជាការរង,លោកប្រធានមន្ទីរកសាងកម្លាំង,លោកនាយលេខាធិការដ្ឋាននិងលោកនាយរងការិយាល័យបុគ្គលិក ស្ថិតនៅសាលប្រជុំលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕
តាមប្រសាសន៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានបញ្ជាក់សង្កត់ធ្ងន់ក្នុងអង្គប្រជុំថា ការរិយាល័យនៅក្នុងមន្ទីរទាំងអស់ត្រូវមានសាមគ្គីគ្នា ជួយសម្របសម្រួលឯកសារក៏ដូចជាការងារជំនាញតាមការិយាល័យនីមួយៗ ឲ្យបានល្អទៅវិញទៅកមកុំឲ្យស្ទះការងារ ហើយការិយាល័យនីមួយៗត្រូវគ្រប់គ្រងឯកសាររបស់ខ្លួនឲ្យបានល្អក្នុងនោះមានរបាយការណ៍ខែ ត្រីមាស ឆមាស ៩ខែ និងរបាយការណ៍ឆ្នាំ និងត្រូវបន្តយកចិត្តទុកដាក់ លើការងារជំនាញរបស់ខ្លួន គោរពវិន័យ អនុវត្តបទបញ្ជាតាមឋានានុក្រមចាត់តាំង។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្តាំផ្ញើរសូមឲ្យនាយទាហានចំណុះក្នុងមន្ទីទាំងអស់កុំប្រព្រឹត្ត ឬប្រើប្រាស់គ្រឿងញៀនឲ្យសោះហាមដាច់ខាត់ មុននិងបញ្ជប់នៃកិច្ចប្រជុំលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានជូនពរជ័យសេរីមង្គល ប្រកបដោយសុខភាពល្អបរិបូរណ៍ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារជានិច្ចនិរន្តរ៍៕

