ព័ត៌មានបឋមបានឱ្យដឹងថា៖ នាប៉ុន្មានម៉ោងមុននេះ នៅម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបបានជនជាតិចិនមួយក្រុមចំនួន៨នាក់ ប្រុសចំនួន០៦នាក់ ស្រីចំនួន០២នាក់ សង្ស័យករណីចាប់ជម្រិត
។
ប្រតិបត្តិការបង្ក្រាបខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចបុរីប៉េងហួតបឹងស្នោ គម្រោងទី៩ ផ្ទះលេខO7 ផ្លូវP-01 សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ករណីខាងលើនេះសមត្ថកិច្ច ប្រតិបត្តិការឆ្មក់បង្ក្រាបបានមនុស្ស០៨នាក់ ជាជនជាតិចិនទាំងអស់ដែលបានឆ្លងដែនដោយខុសច្បាប់ មានតែម្នាក់ប៉ុណ្ណោះដែលមានលិខិតឆ្លងដែន និងវត្ថុតាងដូចជា អាវុធខ្លី និងគ្រឿងញៀនមួយចំនួនផងដែរ។
បច្ចុប្បន្នជនជាតិចិនទាំង០៨នាក់នេះ រួមទាំងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួន ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី។
ដកស្រង់ពីសារព័ត៌មាន៖ https://share.58cam.link/wap/thread/view-thread/tid/833080

