
លោក ប៉ែន ប្រុស សមាជិកានៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត មានសេចក្តីរន្ធត់ក្ដុកក្ដួលរំជួលចិត្តឥតឧបមាក្រោយពីបានទទួលដំណឹងថា លោកព្រិនបាលទោ ជ្រីវ ម៉ៅ បានពលីជីវិតនៅថ្ងៃសោរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយហេតុការណ៍ ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ ។
ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារ ចំពោះការបាត់បង់នូវសាច់ញាតិ ដែលជាវីរកងទ័ពក្លាហាន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក លោកព្រិនបាលទោ ជ្រីវ ម៉ៅ ធ្លាប់មានគុណូបការៈខ្ពស់ចំពោះក្រុមគ្រួសារ ញាតិមិត្ត និងបងប្អូនទាំងអស់។ លើសពីនេះ ពលិកម្មរបស់ លោកព្រិនបាលទោ ជ្រីវ ម៉ៅ គឺជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏អង់អាចក្លាហានមួយរូប ដែលតែងតែលះបង់កម្លាំងកាយចិត្ត ហ៊ានបូជាឈាមស្រស់ សាច់ស្រស់ ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានៃយើង។
សូមលំឱនកាយឧទ្ទិសបួងសួង សូមដួងវិញ្ញាណក្ខន្ធ លោកព្រិនបាលទោ ជ្រីវ ម៉ៅ បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
