ចេញផ្សាយនៅថ្ងៃ 07 ខែធ្នូ ឆ្នាំ 2025នេះ
រាជធានីភ្នំពេញ/ ខណ្ឌកំបូល÷ ដោយសារមានក្លិនប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ និងកុមារៗ សិស្សសាលា នៅជាប់នោះ ពីរមួយថ្ងៃទៅមួយថ្ងៃ ទើបពួកគាត់ រអ៊ូរទាំ ហើយក៍បានស្នើឲ្យ បណ្ដាញសារព័ត៌មានអង្គភាព អោយជួយចុះផ្សព្វផ្សាយ អោយបានដល់ ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជំនាញក្នុងមូលដ្ឋាន ចុះណែនាំអប់រំពន្យល់ អំពីច្បាប់ ក៏ដូចជាជួយកែសម្រួលបច្ចេស កុំអោយក្លិនចេញពីឡឧស្ម័ន នៃរោងចក្រស្លឆ្នាំជក់ ផលិតជាបារីចិននេះ សាយភាយជិះក្លិន ប៉ះពាល់សុខភាព ដែលពួកគាត់រស់នៅក្បែរទីតាំងនេះបច្ចុប្បន្ន។
ទីតាំងរោងចក្រស្លថ្នាំផលិតជាបារី មានឈ្មោះ #សានហ៊ី _ ឃីង ឌាន_ឯ.ក SANE- kiNG DIANCO- LTD ស្ថិតនៅ ផ្លូវលំ ភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
បណ្តាញសារព័ត៌មាន រួមទាំង មជ្ឈដ្ឋានទូទៅ សូមសំណូមពរ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល សូមមេត្តាចាត់មន្ត្រីមូលដ្ឋានចុះពិនិត្យ ក្នុងការជួយសម្រួលញ្ហាសុវត្ថភាពសុខភាព បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅនៅក្នុងមូលដ្ឋាន ភូមិត្រឹប សង្កាត់កំបូល ផងទាន!
សារព័ត៌មានយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ ព័ត៌មានយើងខ្ញុំចុះផ្សាយដើម្បីតែស្ថាបនាតែប៉ុណ្ណោះ! គ្មានចេតនាមួយធ្វើឲ្យប៉ះពាល់មន្ត្រីមូលដ្ឋានណាឡើយ!!! ៕ សូមអរគុណ

.jpg)


.jpg)

.jpg)

.jpg)