ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែវិច្ឆិកា និងលើកទិសដៅភារកិច្ច ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវអនុប្រធានការងារគណបក្សចុះមូលដ្ឋានខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សរុបប្រមាណ ៤០០នាក់ ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្ត។

