កំពង់ស្ពឺ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពនៃការសាងសង់ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី។
ក្នុងការចុះពិនិត្យនេះ ឯកឧត្តមមេបញ្ជាការ បានយកចិត្តទុកដាក់តាមដានលើដំណើរការសាងសង់ ការអនុវត្តតាមលក្ខណៈបច្ចេកទេស និងគុណភាពការងារ ដើម្បីធានាឱ្យការសាងសង់អគារថ្មីប្រព្រឹត្តទៅតាមផែនការ ស្តង់ដារបច្ចេកទេស និងមានគុណភាពល្អប្រសើរ។
ការចុះត្រួតពិនិត្យ និងតាមដានជាប្រចាំនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងការជំរុញ និងធានាឱ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាព សម្រេចបានតាមការគ្រោងទុក ដើម្បីបម្រើដល់ការងាររដ្ឋបាល សេនាធិការ និងប្រតិបត្តិការរបស់អង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព។

