ភ្នំពេញ៖ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញប្រតិបត្តិការការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងការប្រកួតបាល់ទាត់ជម្រុះពានរង្វាន់អាស៊ីយុវជនអាយុក្រោម២០ឆ្នាំ ឆ្នាំ២០២៧ (2027 AFC U-20 Asian Cup Qualification) ពូល G ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងឱកាសនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងតាមទីតាំងសំខាន់ៗ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ជូនកីឡាករ គ្រូបង្វឹក មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ព្រមទាំងអ្នកគាំទ្រដែលបានចូលរួមទស្សនាការប្រកួតយ៉ាងកក់ក្តៅ។
ការចូលរួមរបស់កម្លាំងសមត្ថកិច្ច បានរួមចំណែកធានាឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិយាកាសល្អប្រសើរ សម្រាប់អ្នកគាំទ្រកីឡាទាំងអស់។

