ថ្ងៃអង្គារ១កើតខែអស្សុជឆ្នាំម្សាញ់សប្តស័កពុទ្ធសករាជ២៥៦៩ត្រូវនឹងថ្ងៃទី23ខែកញ្ញាឆ្នាំ 2025ក្រោយភ្ជុំបិណ្ឌមួយថ្ងៃព្រះអង្គព្រះចៅអធិការវត្តដំបូកខ្ពស់ស្ថិតនៅភូមិត្នោតជ្រុំ2សង្កាត់បឹងទំពុន2ខណ្ឌមានជ័យរាជធានីភ្នំពេញ។ដោយមានព្រះចៅអធិការព្រះអង្គខាន់សុវណ្ណនិងគណៈកម្មាធិការអាចារ្យវត្តឃើញថាមានសម្ដេចទ្រង់ឯកឧត្តមលោកឧកញ៉ាលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាពុទ្ធបរិស័ទចំណុះជើងវត្តទាំងទីជិតទីឆ្ងាយជាច្រើនកុះករយាងនិងអញ្ជើញជាបន្តបន្ទាប់តាំងតែពីបុណ្យកាន់បិណ្ឌទី១រហូតមកដែលហៅថាបុណ្យឆ្លងបិណ្ឌឬហៅថាបុណ្យភ្ជុំបិណ្ឌមកជាបន្តបន្ទាប់មិនដាច់បាននាំយកនៅគ្រឿងសក្ការៈបូជាមានទានធូបផ្កាភ្ញីសម្រាប់បូជាចំពោះព្រះរតនត្រ័យមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងបាននាំយកមកនៅចតុបច្ច័យនឹងទេយ្យទាននិងគ្រឿងឧបភោគបរិភោគប្រគេនចំពោះព្រះសង្ឃព្រមទាំងរាប់បាត្របង្សុកូលវេរប្រគេនព្រះសង្សដើម្បីឧទ្ទិសនៅមហាកុសលផលបុណ្យជូនចំពោះដូងវិញ្ញាណក្ខន្ធនៃបុព្វការីជនទាំងឡាយជាពិសេសសូមគោរពវិញ្ញាណក្ខន្ធដល់មាតាបិតាផ្ទាល់របស់អស់លោក
ដោយសារព្រះអង្គព្រះចៅអធិការនិងគណៈកម្មាធិការបានដឹកនាំវត្តដំបូកខ្ពស់ធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យទីធ្លាវត្តស្រស់ស្អាតប្រិមប្រិយគោជាទីមោទនៈធ្វើឲ្យប្រជាពលរដ្ឋនិងបរិស័ទទីជិតទីឆ្ងាយមានការកោតសរសើរព្រះអង្គគ្រប់ៗគ្នាជាងនេះទៅទៀតព្រះអង្គព្រះចៅអធិការវត្តដំបូកខ្ពស់ព្រះអង្គខាន់ សុវណ្ណក្រោយបិណ្ឌភ្ជុំមួយថ្ងៃលោកធ្វើកម្មវិធីចែករំលែកសប្បុរសធម៌ទៅដល់ព្រះសង្ឃលោកតាអាចារ្យយាយជីតាជី។និងប្រជាការពារប្រជាពលរដ្ឋខ្លះលោកបានទៅធ្វើការងារខ្លះក្នុងវត្តលាងចានផ្លាស់បាយនឹងសម្លកុមារាកុមារីយ៉ាងច្រើនកុះករនៅលើសាលាឆាន់ក្នុងវត្តដំបូងខ្ពស់។
ព្រះសង្ឃគង់នៅវត្តដំបូកខ្ពស់មាន 20 អង្គក្នុងមួយអង្គទទួលបានថវិកា 20 ម៉ឺនរៀល។និងទយ្យទានមួយកញ្ចប់អង្ករមួយបេមីយើងមួយកេះហ្នឹងលោកតាអាចារ្យ 20 នាក់ក្នុងមួយនាក់ទទួលបានថវិកា 10ម៉ឺនរៀលនិងទេយ្យទានមួយកញ្ចប់មីយើងមួយកេះ
និងលោកយាយទទួលបាន 15 ម៉ឺនរៀល
ប្រជាការពារចំនួន 20 នាក់ទទួលបាននៅទេយ្យទានមួយកញ្ចប់ថវិកាប្រាំម៉ឺនរៀលក្នុងម្នាក់ៗកម្មវិធីសប្បុរសធម៌បានបញ្ចប់ដោយបរិបូណ៌នៅវេលាម៉ោង 4:00នាទីល្ងាច

