រាជធានីភ្នំពេញ៖ ពិធីបុណ្យកឋិនសាមគ្គីនៅវត្តដំបូកខ្ពស់ បានប្រារព្ធឡើងកាលពីថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមពីពុទ្ធបរិស័ទ និងសប្បុរសជន ក្នុងស្មារតីសាមគ្គីភាព និងសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។
ពិធីបុណ្យនេះរៀបចំឡើងក្នុងគោលបំណងបំពេញកុសលផលបុណ្យតាមគន្លងព្រះពុទ្ធសាសនា ព្រមទាំងជាការបង្ហាញនូវសាមគ្គីភាព ការចែករំលែក និងស្មារតីរួបរួមគ្នារបស់ប្រជាពុទ្ធបរិស័ទ ក្នុងការរួមចំណែកថែរក្សា និងលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ។
ពិធីបុណ្យកឋិនសាមគ្គីនេះ ក៏ជាការបន្តនូវមរតកវប្បធម៌ និងព្រះពុទ្ធសាសនាដ៏មានតម្លៃ ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរ និងជាឱកាសដ៏ប្រពៃសម្រាប់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានជួបជុំគ្នាប្រកបដោយសេចក្តីជ្រះថ្លា សាមគ្គីភាព និងមិត្តភាព ដើម្បីចូលរួមថែរក្សាព្រះពុទ្ធសាសនាឱ្យបានគង់វង្សតរៀងទៅ។

