ពិធីបុណ្យកឋិនសាមគ្គី វត្តដំបូកខ្ពស់
ពិធីបុណ្យកឋិនសាមគ្គី នឹងត្រូវប្រារព្ធឡើងនៅថ្ងៃសៅរ៍ ១២ រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវត្តដំបូកខ្ពស់ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពិធីបុណ្យនេះរៀបចំឡើងក្នុងស្មារតីសាមគ្គីភាព ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងជាការរួមចំណែកថែរក្សា លើកស្ទួយប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាពុទ្ធបរិស័ទខ្មែរ។
សូមអនុមោទនាបុណ្យកឋិនសាមគ្គី និងសូមប្រកបដោយសេចក្តីសុខ សុភមង្គល និងពុទ្ធពរទាំងឡាយ។ 🙏

