ថ្ងៃទី៦.ទី៧ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំក្រុមការងារ អញ្ជើញចូលរួមពិធីបុណ្យឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ ដឹងគុណចំពោះបឹងទន្លេសាប ជាសមុទ្រទឹកសាបកម្ពុជា លើកទី៤ សម្រាប់សហគមន៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្នុងនោះក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ រួមមាន៖អង្ករ ត្រីខ មី ទឹកបរិសុទ្ធ ភេសជ្ជៈ និងថវិកា របស់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ចូលរួមឧបត្ថម្ភក្នុងកម្មវិធីបុណ្យនេះផងដែរ៕

