កំពង់ស្ពឺ៖នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយសប្បុរសជនឧបត្ថម្ភថវិការនិងសម្ភារៈ តាមរយៈលោកវរសេនីយ៍ទោ ជាង រចនា មកប្រគល់ជូនដល់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមជាក់ស្តែងក្នុងអង្គភាព ជាពិសេសត្រៀមបន្តនាំយកបន្តទៅចែក ដល់គ្រួសារវីរះកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកកាន់ទីតាំងមានសុវត្ថិភាព កំពុងតែត្រូវការជំនួយស្បៀងជាបន្ទាន់។
ជាទឹកចិត្តរួមចំណែករួមមាន៖ថវិការចំនួន ៨០មុឺនរៀល និងថវិការប្រាក់ដុល្លា១០០ដុល្លា,មីជាតិ ៨០កេស មីខ្លាឃ្មុំ ១៧កេស,ទឹកសុទ្ធម៉ាកអូដឺ១០០កេស ទឹកសុទ្ធយួរ ៤០០យួរ,ត្រីខ២កេះ,ទឹកត្រី១២យួរ ទឹកសុីអុីវ ១២យួរនិងអង្គរ ១០០kgផងដែរ ខណៈដែលកងទ័ពកម្ពុជាយើងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាននៅសមរភូមិមុខ ប្រជាពលរដ្ឋនៅសមរភូមិក្រោយក៏កំពុងខ្នះខ្នែងយ៉ាងសស្រាក់សស្រាំក្នុងការជួយឧបត្ថម្ភគាំទ្រសព្វគ្រប់បែបយ៉ាងជូនដល់បងប្អូនវីរកងទ័ព ក៏ដូចជាប្រជាជនភៀសសឹក ដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្តិភាព។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ បងប្អូនសប្បុរសជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ និងជូនពរជ័យសេរីមង្គលសូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

