កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ រួមមានកងរាជអាវុធហត្ថខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមសាខាខេត្ត និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារ ឈ្មោះ ឈុត មិនា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ ២បាវ ទឹកសុទ្ធ ៣កេស ភេសជ្ជៈ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ។
សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីចូលរួមជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។

