នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៩៣០,០០០រៀល ចូលរួមរំលែកទុក្ធដ៏ក្រៀមក្រំដល់ក្រុមគ្រួសារ លោកនាយចំណង់ កៀក កន ជំនួយការខណ្ឌ ដែលឪពុកក្មេករបស់លោកទទួលមរណៈភាព ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕

