ខេត្តតាកែវ ÷ទីតាំងរោងចក្រផលិតបារីរបស់ចិនមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ជាកន្លែងផលិតបារីដែលជាសារធាតុញៀន ធ្វើអោយមានផលប៉ះពាល់សុខភាព ក្លិនជះចេញពីរោងចក្រផលិត។
បើយោងតាមការលើកឡើងរបស់មជ្ឈដ្ឋានទូទៅនៅក្នុងតំបន់នោះដែលជម្រាបប្រាប់មកឲ្យអង្គភាពសារព័ត៌មានឲ្យចុះពិនិត្យមើលព្រមទាំងមានការផ្សព្វផ្សាយដើម្បីជម្រាបជូនដល់ថ្នាក់ដឹកនាំដែលជាអាជ្ញាធរ ជាមន្ត្រីជំនាញផងដែរនោះ គឺនៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមភ្នាក់ងារសារព័ត៌មានដែលមកពីបណ្ដាស្ថាប័នមួយចំនួនក៏បានចុះទៅពិនិត្យអង្កេតមើលអំពីស្ថានភាព និងបរិយាកាសទាំងអស់នោះក៏ឃើញមានភាពមិនប្រក្រតីខ្លះ គឺ :
ទីមួយរោងចក្រនេះអាចសង្ស័យជារោងចក្រផលិតបារី ទីពីររោងចក្រទាំងនេះមិនបានលើកស្លាកយីហោឲ្យស្របទៅនឹងនីតិវិធីច្បាប់នោះទេ ទីបីបរិយាកាសមួយចំនួនគឺមានការជះក្លិនមិនល្អជុំវិញទៅនឹងសារធាតុគីមីដែលបានសាយភាយ
ទី៤យើងឃើញមានប្រជាពលរដ្ឋបានរាយការណ៍ថាទីតាំងទាំងនោះគឺជាទីតាំងដែលស្តុកនៅបារីដូចជាកំទេចអំពីសំរាមសុទ្ធសឹងតែជាស្ថានភាពញៀនដែលអង្គភាពរបស់យើងធ្វើការផ្ដិតនិងថតដើម្បីជាភស្តុតាងជម្រាបជូនដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបជាព័ត៌មាន ។ល។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម វុី សំណាង ក្នុងនាមគណ:មេបញ្ជាការឯកភាពសាលាខេត្តតាកែវ និងស្ថាប័នពាក់ព័ន្ធទាំងអស់សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងផលិតបារី ដែលកំពុងប្រព្រឹត្តបទល្មើស ផលិតសារធាតុខុសច្បាប់អន្តរជាតិដើម្បីនាំចេញទៅបរទេស ដោយយោងនៅចំណុច គ្មានឈ្មោះឬស្លាកយីហោ ដើម្បីបញ្ជាក់ ដោយមិនដឹងថា មានច្បាប់អនុញ្ញាតិត្រឹមត្រូវឬមួយយ៉ាងណានោះទេ?
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទ ។
ជុំវិញករណីខាងលើនេះអង្គភាពនៅពុំទាន់មានលេខទូរសព្ទសម្រាប់ទំនាក់ទំនងចំពោះម្ចាស់ក្រុមហ៊ុនឬអ្នកគ្រប់គ្រងរោងចក្រដើម្បីធ្វើការផ្ដល់ដំណឹងឡប់មកវិញនៅឡើយទេ។
សូមស្ថាប័នពាក់ព័ន្ធក្នុងការជំរុញឲ្យមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីខុសច្បាប់ជាតិអន្តរជាតិ បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។
បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។រោងចក្រផលិតបារីមិនគ្រប់លក្ខខណ្ឌច្បាប់មួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅបរទេស គេចពន្ធ លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។
ទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕

