ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការចុះល្បាត ការពារ បង្ការ ទប់ស្កាត់ បង្ក្រាប រាល់បទល្មើសនានា ក្មេងទំនើង ករណីគ្រឿងញៀន ចោរកម្ម ឧបទ្ទវហេតុផ្សេងៗ និងសង្គ្រោះបន្ទាន់ ដែលអាចកើតមានឡើងនៅក្នងភូមិសាស្រ្តក្រុង-ស្រុក ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

